សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការ អាស៊ាន-ឥណ្ឌា

នៅព្រឹកថ្ងៃទី ១៥ ខែ វិច្ឆិកានេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-ឥណ្ឌា ដែលមានវត្តមានប្រមុខដឹកនាំអាស៊ាន និង ឯឧ ណារិនដ្រា មូឌី នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា។ កិច្ចពិភាក្សានេះ គឺបានផ្តោតលើ «ការពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា និងទិសដៅអនាគត»។ មេដឹកនាំនៃប្រទេសអាស៊ានបានស្វាគមន៍ចំពោះលទ្ធផលផ្លែផ្កាអំពីកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-ឥណ្ឌា កាលពីខែ មករា ឆ្នាំ ២០១៨ នៅទីក្រុងញ៉ូដែលី ជាពិសេស ការអនុម័តសេចក្តីថ្លែងការណ៍ដែលី ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍ ២៥ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនា អាស៊ាន-ឥណ្ឌា។ ក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការអាស៊ាន-ឥណ្ឌា មេដឹកនាំទាំងអស់បានអះអាងអំពីការសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើនលើគ្រប់វិស័យ ដែលបានរួមចំណែកដល់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់។ មេដឹកនាំអាស៊ាន និងឥណ្ឌា បានសំដែងនូវការមិនពេញចិត្តលើវិស័យសេដ្ឋកិច្ចនៃតំបន់ទាំងពីរ អាស៊ាន-ឥណ្ឌា ដែលទើបសម្រេចបាននូវទំហំពាណិជ្ជកម្មត្រឹមតែ ៧៣,៥ ប៊ីលានដុល្លារអាមេរិក ក្នុងឆ្នាំ ២០១៧ ពោលគឺតិចជាងពាក់កណ្តាលនៃគោលដៅពាណិជ្ជកម្មដែលអាស៊ាន និងឥណ្ឌា បានកំណត់ថានឹងសម្រេចឲ្យបានចំនួន ២០០ ប៊ីលានលានដុល្លារអាមេរិក នៅត្រឹមឆ្នាំ ២០២០។ មេដឹកនាំអាស៊ាន-ឥណ្ឌា ក៏បានសន្យារួមគ្នាថា យើងត្រូវខិតខំរួមគ្នាបន្ថែមទៀតដើម្បីជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឲ្យកាន់តែច្រើនឡើង … Continue reading សម្ដេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការ អាស៊ាន-ឥណ្ឌា